មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នាពេលថ្មីកន្លងមកនេះ មានជនខិលខូលមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជនប្រភេទគ្រញូងចំនួន៤ដើម ស្ថិតនៅភូមិសាស្ដ្រស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា “នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូលមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន ៤ដើម ដែលមានអាយុកាលប្រមាណ ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ១ ៨៨០ហិកតា ស្ថិតនៅភូមិសាស្ដ្រស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគ្រប់គ្រង និងអភិវឌ្ឍន៍តាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សាធនធានសេនេទិចព្រៃឈើ តំបន់លំហែកំសាន្ដ និងសម្រាប់ស្រាវជ្រាវវិទ្យាសាស្ដ្រ”។






 

 

17 Jun 2022
Next
This is the most recent post.
Previous
ទ្រឹស្ដីនៃពណ៌

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top